» សារជាសម្លេងអំពី អត្រានុកូលដ្ឋាន

• សារប្រយោជន៍នៃការចុះបញ្ជីកំណើត

Texte alternatif

• សារប្រយោជន៍នៃការចុះបញ្ជីអាពាហ៍ពិពាហ៍

Texte alternatif

• សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

Texte alternatif

» អនុក្រឹត

» សេចក្តីណែនាំអំពី អត្រានុកូលដ្ឋាន

» ឯកសារអត្រានុកូលដ្ឋាន

» ប្រកាស

» ក្របខណ្ឌយុទ្ធសាស្ត្រ

ទិន្នន័យអ្នកទស្សនា
ទំព័របានបើកថ្ងៃនេះ
៣៨៩
ទំព័របានបើកម្សិលមិញ
២១១
ទំព័របានបើកសរុប
៥៤៨៩៦០

» សូមស្វាគមន៍មកកាន់គេហទំព័រប្រព័ន្ធទិន្នន័យស្ថិតិអត្រានុកូលដ្ឋាន

យើង​​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​បាន​ចាប់ផ្តើម​អនុវត្ត​ឡើងវិញ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០០២ ​ដែល​មាន​ការ​កត់ត្រា​ដោយ​ដៃ​នៅលើសៀវភៅនិងក្រដាសអត្រានុកូលដ្ឋាន រួមមានបញ្ជីកំណើត បញ្ជាក់កំណើតអាពាហ៍ពិពាហ៍ និងមរណភាព។ ផ្អែក​តាម​កម្មវិធ​នយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៤​ នៃ​រដ្ឋសភា​បាន​ចាត់ទុក​ការងារ​អត្រា​នុកូលដ្ឋាន​ ជា​សេវា​សាធារណៈ​អាទិភាព​មួយ​ហើយ​ទិសដៅ​ ជា​ចម្បង​របស់​រាជរដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​មាន​ប្រព័ន្ធ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន​មួយ ​ដែល​មាន​ភាព​ជឿនលឿន​ច្បាស់លាស់​មាន​សុវត្ថិភាព​និង​ប្រកប​ដោយ​ចីរភាព​ ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​គ្រប់ៗ ​រូប​បាន​ទទួល​សេវា​អត្រា​នុកូលដ្ឋាន​គ្រប់​ប្រភេទ​ប្រកប ដោយ​ភាពងាយ​ស្រួល​ឆាប់រហ័ស​មាន​តម្លាភាព​និង​គណនេយ្យភាព ។​ ជាក់ស្ដែង​គិត​ត្រឹមដំណាច់​ឆ្នាំ​២០១២ ​ នេះ​ក្រសួង​បាន​ដំណើរ​ការវាយ​បញ្ជូល​ទិន្នន័យ​អត្រា​នុកូលដ្ឋាន​កំណើត និង​បញ្ជាក់​កំណើត​ ដែល​បាន​អនុវត្តចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ​២០០៦ ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ប្រមាណ​ចំនួន​ជាង ៦​លាន​បញ្ជី។ ទោះ​បី​ជា​ទទួល​បាន​លទ្ធផល​ ដូចខាង​លើ​នេះ​ក្ដី​ការងារ​ចុះ​បញ្ជី​អត្រា​នុកូលដ្ឋាន​នៅ​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជា​ច្រើន​ ដែល​ទាមទារ​បង្កើន​សមត្ថភាព និង​ការ​យកចិត្ដ​ទុក​ដាក់​ខ្ពស់​ថែមទៀត​ពី​អាជ្ញាធរ​អាជ្ញា​ធររាជ​ធានីខេត្ដ​ក្រុង​ស្រុក​ខណ្ឌ​និង​ឃុំ​សង្កាត់​ទៅ​លើ​ការងារ​ស្ថិតិ​និង​អត្រា​នុកូលដ្ឋាន​ព្រោះ​ការងារ​នេះ​ជា​ការងារ​យូ​រអង្វែង​ និង​ត្រូវ​ធ្វើ​ជា​ប្រចាំ​ដោយ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ចុះ​បញ្ជី​កំណើត​ជូន​ដល់​ទារក​ ដែល​ទើប​កើត​បាន​គ្រប់ៗ ​គ្នា​និង​ទាន់​ពេលវេលា​ដោយ​មាន​ឯកសារ​សំអាង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជៀសវាង​ការ​ចុះបញ្ជី​កំណើត​លើស​ពី១ដង​ និង​មាន​កែកោស​លុប​ទិន្នន័យ​បុគ្គល ​ដោយ​មិនមាន​ឯកសា​របញ្ជាក់​ច្បាស់លាស់។

វីដេអូ ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា